រចនាបទប្រាសាទខ្មែរ


 ​ ប្រវត្តិសាស្រ្តបានបង្ហាញអោយឃើញថា សិល្បៈខាងសំណង់របស់ខ្មែរយើងមានកំណើត​តាំងពី​សម័យ​នគរភ្នំ​ ហើយស្នាដៃសិល្បៈនេះទាំងសម្ភារៈសំណង់ ទាំងការវិវត្តន៍នៃសំណង់ បានរីកចំរើនជាហូរហែររហូតមក ដល់សម័យបាយ័ន ចុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
     ​​​គេនិយមចែកសិល្បៈសំណង់ប្រាសាទជារចនាបទដោយយកឈ្មោះប្រាសាទសំខាន់ៗ មកដាក់ឈ្មោះ​រចនាបទទាំងនោះ ដូចខាងក្រោម៖
ក.ស្ថាបត្យកម្មមុនសម័យអង្គរ (សតវត្សទី១ ដល់សតវត្សទី៨)
       ១.រចនាបទភ្នំដា
            រចនាបទនេះស្ថិតនៅក្នុងសតវត្សទី១ ដល់សតវត្សទី៦ នៃគ្រឹស្តសករាជ។
ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទភ្នំដាមានៈ
·         ប្រាសាទភ្នំដា
·         ប្រាសាទមហាឬស្សី
២.រចនាបទសម្បូណ៍
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ៦១៥ នៃគ.ស ដល់៦៥០ពាក់កណ្តាលទី១ នៃសតវត្សទី៧
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទសម្បូរណ៍មានៈ
·         ប្រាសាទសម្បូណ៍ព្រៃគុកស្ទើរតែទាំងអស់
·         ប្រាសាទភ្នំធំ
·         ប្រាសាទដំបងដែក។
៣.រចនាបទព្រៃក្មេង
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ៦៣៥​ នៃគ.ស ដល់៧០០ពាក់កណ្តាលទី២ នៃសតវត្សទី៧
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបព្រៃក្មេងមានៈ
·         ប្រាសាទព្រៃក្មេង
·         ប្រាសាទស្វាយព្រាហ្មណ៍
·         ប្រាសាទភ្នំបាសិទ្ធ (ទ្វាខាងកើត)
·         ប្រាសាទព្រៃប្រាសាទ
·         ប្រាសាទអណ្តែត។
៤.រចនាបទកំពង់ព្រះ
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ៧០៧​ នៃគ.ស រវាងគ.ស៨០០ សតវត្សទី៨
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទកំពង់ព្រះមានៈ
·         ប្រាសាទកំពង់ព្រះ
·         ប្រាសាទអកយំ
·         ប្រាសាទត្រពាំងផុង
·         ប្រាសាទភ្នំបាសិទ្ធ (ទ្វាខាងលិច)
·         ប្រាសាទភូមិប្រាសាទ។

ខ.ស្ថាបត្យកម្មសម័យអង្គរ (គ្រឹស្តសតវត្សទី៩ ដល់ទី១៣)
១.រចនាបទគូលែន
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ៨០២​ នៃគ.ស ដល់៨៥០ ពាក់កណ្តាលទី១ នៃសតវត្សទី៩
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទគូលែនមានៈ
·         ប្រាសាទព្រៃប្រាសាទ
·         ប្រាង្គ C១ នៅសម្បូណ៍ព្រៃគុក
·         ប្រាសាទដំរីក្រាប
·         ប្រាសាទអូរបាង
·         ប្រាសាទខ្ទីងស្លាប់
·         ប្រាសាទរូបអារក្ស
·         ប្រាសាទថ្មដា
·         ប្រាសាទគគីរ
·         ប្រាសាទក្រហម
·         ប្រាសាទអ្នកតា។
២.រចនាបទព្រះគោ
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ៨៥០​ នៃគ.ស ដល់៨៧៧ នៃគ.ស ភាគ៤ ចុងក្រោយនៃសតវត្សទី៩
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទព្រះគោមានៈ
·         ប្រាសាទព្រះគោ
·         ប្រាសាទបាគង
·         ប្រាសាទលលៃ។
៣.រចនាបទបាខែង
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ៨៨៩​ នៃគ.ស ដល់៩១២នៃគ.ស ចុងគ.ស.វទី៩ និងដើមគ.ស.វទី១០
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទបាខែងមានៈ
·         ប្រាសាទភ្នំបាខែង
·         ប្រាសាទភ្នំក្រោម
·         ប្រាសាទភ្នំបូក។

៤.រចនាបទកោះកេរ
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ៩២១​ នៃគ.ស ដល់៩៤១នៃគ.ស មួយភាគបួន ទី២ នៃគ.ស.វទី១០
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទកោះកេរមានៈ
·         ប្រាសាទនៅកោះកេរទាំងអស់
·         ប្រាសាទនាងខ្មៅ។
៥.រចនាបទបន្ទាយស្រី
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ៩៦៨​ នៃគ.ស ដល់១០០១នៃគ.ស ពាក់កណ្តាលទី២ នៃសតវត្សទី១០
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទបន្ទាយស្រីមានៈ
·         ប្រាសាទមេបុណ្យខាងកើត
·         ប្រាសាទប្រែរូប
·         ប្រាសាទបន្ទាយស្រី
·         ប្រាសាទស្រឡៅ
·         ប្រាសាទមួយចំនួនតូចទៀតដែលស្ថិតនៅខាងជើងប្រាសាទឃ្លាំងខាងជើង។
៦.រចនាបទឃ្លាំង
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ៩៦៥​  ដល់១០​៥០ ចុងគ.ស.វទី១០ និងពាក់កណ្តាលទី១ នៃគ.ស.វទី១១
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទឃ្លាំងមានៈ
·         ប្រាសាទតាកែវ
·         ប្រាសាទឃ្លាំងខាងជើង
·         ប្រាសាទវិមានអាកាស
·         ប្រាសាទឃ្លាំងខាងត្បូង
·         ប្រាសាទភ្នំជីសូរ
·         ប្រាសាទព្រះវិហារ
·         ប្រាសាទចៅស្រីវិបុល។
៧.រចនាបទបាពួន
     រចនាបទនេះស្ថិតនៅក្នុង ពាក់កណ្តាលទី២ នៃសតវត្សទី១១
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទបាពួនមានៈ
·         ប្រាសាទបាពួន
·         ប្រាសាទមេបុណ្យខាងលិច
·         ប្រាសាទវត្តខ្នារ។


៨.រចនាបទអង្គរវត្ត
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ១១១២​ នៃគ.ស ដល់១១៥២ ពាក់កណ្តាលទី១ នៃសតវត្សទី១២
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទអង្គរវត្តមានៈ
·         ប្រាសាទបឹងមាលា
·         ប្រាសាទព្រះបាលិលេយ្យ
·         ប្រាង្គជាកំពូលប្រាសាទបាគង
·         ប្រាសាទភិម៉ាយ
·         ប្រាសាទព្រះពិធូរ
·         ប្រាសាទចៅសាយទេវតា
·         ប្រាសាទធម្មនន្ទ
·         ប្រាសាទបន្ទាយសំរែ
·         ប្រាសាទអង្គរវត្ត
·         ប្រាសាទអធ្វា
·         ប្រាសាទព្រះខាន់(កំពង់ស្វាយ)។
៩.រចនាបទបាយ័ន
     រចនាបទនេះស្ថិតនៅក្នុងឆ្នាំ ១១៨១​ នៃគ.ស ដល់១២២០ ពាក់កណ្តាលទី២ នៃគ.ស.វទី១២និងដើម គ.ស.វទី១៣
     ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបទបាយ័នមានៈ
·         ប្រាសាទតាព្រហ្ម
·         ប្រាសាទបន្ទាយក្តី
·         ប្រាសាទព្រះខាន់
·         ប្រាសាទនាគព័ន្ធ
·         កំពែងនិងក្លោងទ្វារទាំង៥នៃអង្គរធំ
·         ប្រាសាទបន្ទាយឆ្មារ
·         ប្រាសាទបាយ័ន
·         ព្រះលាន
·         ប្រាសាទតាព្រហ្ម(បាទី)
·         ប្រាសាទវត្តនគរ។